ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ការងាររៀបចំ និងគ្រប់គ្រងសហគមន៍ក្រីក្រ  /  ប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការ...

ប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅសហគមន៍វិមានទ្រង់

ថ្ងៃចេញផ្សាយ: Wednesday, October 11, 2017, 10:43 AM

អបអរសាទរបងប្អូនសហគមន៍វិមានទ្រង់ (សហគមន៍នគរថ្មី) ត្រូវបានប្រកាសកំណត់បើកតំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ។

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅសហគមន៍វិមានទ្រង់ (សហគមន៍នគរថ្មី) ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីធ្វើការផ្សព្វផ្សាយ និងបានណែនាំនូវនីតិវិធីមួយចំនួនក្នុងការធានាអោយបាននូវ​ប្រសិទ្ធភាព​ក្នុង​ដំណើរការនឹង​ឈាន​ទៅដល់ការទទួលកម្មសិទ្ធិដែលឥតគិតថ្លៃ។

22310599_810548222459265_193248251927581511_n 22384419_810548399125914_9096681935202485400_o