ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ទស្សនកិច្ចសិក្សា អំពីប្រព័ន្ធនយោបាយនៃប្រទេសស្វី...

ទស្សនកិច្ចសិក្សា អំពីប្រព័ន្ធនយោបាយនៃប្រទេសស្វីសក្នុងរយៈពេល ៥ថ្ងៃ

ថ្ងៃចេញផ្សាយ: Sunday, June 26, 2016, 4:59 AM

គណប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុង បំពេញទស្សនកិច្ចសិក្សា អំពីប្រព័ន្ធនយោបាយនៃប្រទេសស្វីសក្នុងរយៈពេល ៥ថ្ងៃ ។
នាថ្ងៃដំបូងនេះ ខ្ញុំបានចូលរួមក្នុងប្រតិភូ ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៃទីក្រុងBern ព្រមទាំង សិក្សានូវ ប្រព័ន្ធសហព័ន្ធ និង អភិបាលកិច្ច វិមជ្ឈកា (មាន៣ថ្នាក់ ៖ សហព័ន្ធ+ ខេត្ត + ក្រុង) ។
+តាមរយៈនេះ យើងអាចទទួលបាននូវពិសោធន៍វិជ្ជមាន និងអវិជ្ជមាន ថែមទៀត ដើម្បីធ្វើជាធាតុផ្សំដ៏មានសារៈសំខាន់ ក្នុងការពង្រឹង និង អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ តាមគោល
នយោបាយវិមជ្ឈកា វិសហមជ្ឈកា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

13510838_1053588521344219_4966010145158707712_n 13516549_1053588464677558_2218445801178416242_n