ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ត្រៀមរៀបចំអបអរពិធីរុក្ខទិវានៅរាជធានីភ្នំពេញ

ត្រៀមរៀបចំអបអរពិធីរុក្ខទិវានៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 11:11 PM

#ត្រៀមរៀបចំអបអរពិធីរុក្ខទិវានៅរាជធានីភ្នំពេញ

នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាត្រៀមរៀបចំអបអរពិធីរុក្ខទិវានៅរាជធានីភ្នំពេញ។

20638498_782828935231194_3918306858665035123_n 20707990_782828898564531_3992849739947281478_n

 

អង្គប្រជុំបានពិភាក្សាពីទីតាំងដែលនឹងធ្វើនៅបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រមទាំងចំនួនដើមឈើ ចំនួនប្រជាពលរដ្ឋដែលនឹងចូលរួម និងមានពិធីចែកកូនឈើដល់ប្រជាពលរដ្ឋ វត្ដអារាម និងទីកន្លែងផ្សេងៗដែលអាចសមស្របនឹងការលូតលាស់ដើម្បីបណ្ដុះស្មារតីស្រលាញ់បរិស្ថាន និងការចូលរួមដាំដុះដើមឈើ។

ក្នុងនោះ កូនឈើចំនួន១៨៤០ដើមត្រូវបានដាំរួចតាមបណ្ដោយផ្លូវហានណូយដោយសារក្រុមការងារបានចុះធ្វើផែនការ និងត្រួតពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧កន្លងមក។

គួរបញ្ជាក់ផងដែរថា ពិធីរុក្ខទិវា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថាន