ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ដំណោះស្រាយទឹកភ្លៀងលិចមហាវិថីសហព័ន្ឋរុស្សីុតំបន់...

ដំណោះស្រាយទឹកភ្លៀងលិចមហាវិថីសហព័ន្ឋរុស្សីុតំបន់មុខព្រលានយន្តហោះ

ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:20 PM

ក្នុងដំណោះស្រាយទឹកភ្លៀងលិចមហាវិថីសហព័ន្ឋរុស្សីុតំបន់មុខព្រលានយន្តហោះ តំបន់ភូមិសាស្ត្រសង្កាត់ចោមចៅ សង្កាត់កាកាប នៅព្រឹកនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ក្រុមការងារដែលរួមមានលោក បុិល កុសល អភិបាលខណ្ឌសែនសុខ លោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជព្ជាូនរាជធានីភ្នំពេញ ចុះអនុវត្តកាយប្រឡាយទម្លាយផ្លូវទឹកបន្ទាន់ពីប្រឡាយស្របផ្លូវរថភ្លេីងទៅប្រឡាយទួលសំពៅ ក្នុងសង្កាត់ភ្នំពេញថ្មី ដោយកាយប្រឡាយទទឹង ៨ម ជម្រៅ ៤ម និងប្រេីអេស្កាវ៉ាទ័រចំនួន ២គ្រឿង។
នៅថ្ងៃនេះដែរ មន្ទីរសាធារណការរាជធានី បានបព្ចាប់ការជីកស្តារប្រឡាយសងខាងផ្លូវរថភ្លេីងនិងចំពោះមុខនឹងបន្តចុះបូមស្តារលូមុខព្រលានយន្តហោះនិងផ្លូវតាំងកសាង។

13494801_579824915531598_7538367910223411012_n 13419000_579824792198277_8775033512547539605_n (1)