ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ដំណើរទស្សនកិច្ចសិក្សា រយៈពេល៦ថ្ងៃ នៅ ទីក្រុង Be...

ដំណើរទស្សនកិច្ចសិក្សា រយៈពេល៦ថ្ងៃ នៅ ទីក្រុង Bern នៃប្រទេសស្វីស បានបញ្ចប់ប្រកបដោយជោគជ័យ

ថ្ងៃចេញផ្សាយ: Wednesday, June 29, 2016, 9:57 PM

ដំណើរទស្សនកិច្ចសិក្សា រយៈពេល៦ថ្ងៃ នៅ ទីក្រុង Bern នៃប្រទេសស្វីស បានបញ្ចប់ប្រកបដោយជោគជ័យ ។
ប្រតិភូបានវិលត្រឡប់មកវិញ ដោយនាំមកនូវលទ្ធផលវិជ្ជមានមួយចំនួន ៖
១-ពង្រឹង និងពង្រីក មិត្តភាព កិច្ចសហប្រតិបត្តិការមួយជំហានទៀត ពិសេសលើការងារកំណែទំរង់រដ្ឋបាល ។
២-បទពិសោធន៏ដែលបណ្តាប្រទេសធ្លាប់ឆ្លងកាត់ ពិតជាមានសារសំខាន់ ដើម្បីធ្វើជាធាតុផ្សំសំរាប់ការបោះជំហានទៅមុខរបស់កម្ពុជាយើង តែអ្វីដែលយើងបាននិងកំពុងធ្វើ គឺពិតជាគ្រឹះមូលដ្ឋាន សំរាប់បន្តជោគជ័យថែមទៀត។
៣-បានចុះសិក្សាផ្ទាល់នៅតាមស្ថាប័នជំនាញពាក់ពន្ធ័ ដើម្បីស្វែងយល់អំពីប្រព័ន្ធនយោបាយស្វីស ពិសេស ថ្នាក់សហព័ន្ធ ថ្នាក់ខេត្ត និងថ្នាក់ឃុំ(ក្រុង) ។
៤- ជាមួយនេះដែរ ប្រតិភូបានជួបផ្ទាល់នឹងប្រធានក្រុង Interlaken និងបានចុះទស្សនាតំបន់ធម្មជាតិ ដែលមានភ្នំទឹកកក និងអាងស្តុកទឹកតាមជ្រលងភ្នំសំរាប់ទេសចរកំសាន្ត ។

13537560_1056840527685685_3521656181550991415_n 13439148_1056840547685683_2566980569943891113_n