ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ជំនួបជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំ ព្រះរាជ...

ជំនួបជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ: Thursday, August 11, 2016, 9:28 AM

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជួបជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ពិភាក្សាលើសំណើសុំការអនុញ្ញាតរៀបចំកម្មវិធីដើរ(The Fun Walk) ដើម្បីអបអរសាទរបុណ្យឯករាជ្យទី៧១ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែ សីហាឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់។

ជាការឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ច្រើន មិនអាចអនុញ្ញាតជូនបានឡើយ ប៉ុន្តែសុំអោយស្ថានទូតពិចារណាឡើងវិញនូវបញ្ហានេះ។ ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានផ្តល់ជាយោបល់សម្រាប់កម្មវិធី ដោយប្តូរពីការដើរថ្មើរជើង មកប្រើយានជិនិះដូចជាការជិះកង់ ម៉ូតូ ឡានជាដើម ព្រោះងាយស្រួលក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ។

មូលហេតុដែលសាលារាជធានីភ្នំពេញមិនអនុញ្ញាត្តនោះដោយសារការធ្វើដំណើរថ្មើរជើង អាចបង្កលក្ខណៈស្ទះចរាចរណ៌ និងពិបាកគ្រប់គ្រងសណ្តាប់ធ្នាប់ ធ្វើអោយមានការកកស្ទះមានរយៈពេលយូរ

អាស្រ័យដូចបានជំម្រាបជូនខាងលើ សូមខាងស្ថានទូតមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះបញ្ហាខាងលើ។

13906788_1140456966015508_3744270507917912730_n 13921108_1140456956015509_7345869708308605982_n