ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរ...

គម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរជើងតាមមាត់ទន្លេ

ថ្ងៃចេញផ្សាយ: Wednesday, August 10, 2016, 2:30 PM

ពីរថ្ងៃនេះមានកិច្ចការប្រជុំដោះស្រាយការងារ ៤ ទៅ ៥រឿងសំខាន់ៗ ក៏ភ្លេចជម្រាបបងប្អូននូវគម្រោងមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញយើង គឺគម្រោងស្ថាបនាលំហសាធារណ: សួនច្បារ និងផ្លូូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីផ្សារចាស់រហូតដល់ស្ពានជ្រោយចង្វារ ដែលបានប្រជុំពិភាក្សាជំរុញការស្ថាបនា និងស្វែងរកដំណោះស្រាយកាលពីរសៀលម្សិលមិញ។

តាមផែនការនៅពេលខាងមុខ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីស្ពានជ្រោយចង្វាររហូតដល់ស្ពានព្រះមុនីវង្សនឹងត្រូវរៀបចំ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងភ្ញៀវជាតិ-អន្តជាតិ ជាពិសេសបងៗពូៗចាស់ៗអាចដើរលំហែកម្សាន្តមើលគេមើលឯង ក្នុងពេលដែលស្រុកទេសរីកចម្រើន សុខសន្តិភាព និងសេរីភាពយ៉ាងពិតប្រាកដ៕

13876345_1082130958489975_1131224753492682049_n 13938525_1082130861823318_134980607072482800_n