ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំស្តីអំពីការផ្សព្វផ្សាយ សមាសភាពក្រុមក...

កិច្ចប្រជុំស្តីអំពីការផ្សព្វផ្សាយ សមាសភាពក្រុមការងារចម្រុះចុះអនុវត្តផែនការ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត

ថ្ងៃចេញផ្សាយ: Thursday, April 21, 2016, 11:06 AM

នៅព្រឹក ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៏ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន្តជាប្រធានក្រុម ការងារចម្រុះ ចុះអនុវត្តការងារ គ្រប់គ្រង ជនបរទេសអន្តោប្រវេសន្តខណ្ឌចំការមន បានបើកកិច្ចប្រជុំបន្ទាន់មួយអំពីការផ្សព្វផ្សាយ សមាសភាពក្រុមការងារចម្រុះចុះអនុវត្តផែនការ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្នុង ព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងមហាផ្ទៃ។ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនេះវាមានសារសំខាន់ខ្លាំងណាស់ សំរាប់សេដ្ឋកិច្ច សន្តិសុខ និង សិទ្ឋិមនុស្ស ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង បានផ្តល់ជាអនុសាសន៏ គឺថា ត្រូវធ្វើឲ្យបានល្អ ម៉ត់ចត់ ច្បាស់លាស់ ច្បាប់គឺច្បាប់ ដើម្បីឲ្យប្រទេសយើងមានការ គ្រប់គ្រងល្អដូចអរិយប្រទេសក្នុងពិភពលោកផងដែរ។ សូមគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនេះធ្វើក្នុង ខណ្ឌចំនួនប្រាំបីក្នុងរាជធានីភ្នំពេញ ដែលខណ្ឌបួនទៀត និង ខេត្តផ្សេងៗបាន ស្រង់ស្ថិតិជនបរទេសរួចអស់ហើយ។

12991105_1059639390766556_8825566871178016271_n 13012857_1059639354099893_3353684791091157219_n

13062066_1059639317433230_924862756748188152_n 13043812_1059639304099898_219369996845250880_n