ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំស្តីពីសំណើសុំរៀបចំចំណតរថយន្ត និងចំណត...

កិច្ចប្រជុំស្តីពីសំណើសុំរៀបចំចំណតរថយន្ត និងចំណតម៉ូតូលើទីតាំង ២កន្លែង

ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:28 PM

នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ឋ អភិបាលរង រាជធានីភ្នំពេញ បានដឹកនាំប្រជុំស្តីពីសំណើសុំរៀបចំចំណតរថយន្ត និងចំណតម៉ូតូលើទីតាំង ២កន្លែង ស្ថិតនៅទីតាំងជុំវិញផ្សាររាត្រី ជិតផ្សារចាស់ និងទីតាំងខាងកើតសណ្ឋាគារសាន់វ៉េក្បែររមនីយដ្ឋានវត្តភ្នំ ជាមួយមន្រ្តីបច្ចេកទេសពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុន ។ ជាអនុសាសន៏របស់ឯកឧត្តម សម្រេចក្នុងអង្គប្រជុំបានដូចខាងក្រោម ឲ្យតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេស សិក្សាជាថ្មីនៅតំបន់ សួនកុមារវត្តភ្នំភាគខាងកើត និង ខាងលិច ខាងកើត CDC និងខាងកើតវត្តភ្នំ៕

13434909_580843538763069_5149846804291003983_n 13516232_580843595429730_1345130245870945741_n