ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបន្តផ្ដល់ការអនុគ...

កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបន្តផ្ដល់ការអនុគ្រោះបង់បន្ធប្រថាប់ត្រាតែមួយដង

ថ្ងៃចេញផ្សាយ: Wednesday, May 30, 2018, 9:50 PM

ពន្ធប្រថាប់ត្រា ត្រូវបានរាជរដ្ឋាភិបាលអនុគ្រោះបង់ពន្ធតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច ( មានប័ណ្ណកម្មសិទ្ធិ ) និងពុំបានចុះបញ្ជី មានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ

នាព្រឹកថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបន្តផ្ដល់ការអនុគ្រោះបង់បន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជី និងពុំបានចុះបញ្ជី ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។

34015802_925802307600522_1212379227966406656_o 33963194_925802114267208_4189780905516072960_o