ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធាន...

កិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 4:03 PM

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ដោយកំណត់នូវរបៀបវារៈរួមមានដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៏ប្រចាំឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលរាជធានីភ្នំពេញ។
៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៦-២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៥.បញ្ហាផ្សេងៗ

12553094_964515163584889_4176531248659698354_n 12509886_964515106918228_7075327464034176459_n