ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងក្រសួងសាធា...

កិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនសៀងហៃ ក្នុងការសិក្សាគម្រោងសាងសង់ស្ពានអាកាសស្ដុបផ្សារដីហ៊ុយ និងផ្លូវក្រវ៉ាត់ក្រុងទី២

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:51 PM

កិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនសៀងហៃ ក្នុងការសិក្សាគម្រោងសាងសង់ស្ពានអាកាសស្ដុបផ្សារដីហ៊ុយ និងផ្លូវក្រវ៉ាត់ក្រុងទី២ (Ring road II) ដែលជាគំរោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។ ការកសាងផ្លូវនេះគឺពិតជាបានដោះស្រាយបញ្ហាកកស្ទះចរាចរនៅតំបន់ជុំវិញនេះបានច្រើនជាមួយនឹងរថយន្ដដឹកជញ្ជូនធន់ធ្ងន់ ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជព្ជាូន បានដឹកនាំប្រជុំគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី២។
តាមគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្សីុនិងផ្លូវ ១០១៩ (វិថីហាណូយ) មានប្រវែង ៦១១ម ទទឹង ១៦.៥ម។ ចំពោះផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ជាប្រភេទផ្លូវពីរគន្លង មានប្រវែង ១៦.៦៧គ.ម ចាប់ពីមហាវិថីសហព័ន្ឋរុស្សីុដល់ផ្លូវជាតិលេខ២ ទទឹង ២៣ម លូសងខាងទំហំ ១.៥ម បេតុងកម្រាស់ ២០ស.ម ដោយឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ មានជ័យ និងដង្កោ ឆ្ពោះទៅទីក្រុងតាខ្មៅត្រង់ស្ពានតាខ្មៅព្រែកសម្រោង ៕

12509896_519261618254595_4466229277532799991_n 12549135_519261578254599_4565951871330806405_n