ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំពិភាក្សាប្រមូលលទ្ធផលស្តីពីការត្រៀមចុ...

កិច្ចប្រជុំពិភាក្សាប្រមូលលទ្ធផលស្តីពីការត្រៀមចុះហត្ថលេខាលើកិច្ចសន្យាប្រមូលសំរាមជាមួយក្រុមហ៊ុន ស៊ីន ទ្រី

ថ្ងៃចេញផ្សាយ: Friday, February 12, 2016, 3:29 PM

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១៤:00 ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាប្រមូលលទ្ធផលស្តីពីការត្រៀមចុះហត្ថលេខាលើកិច្ចសន្យាប្រមូលសំរាម រវាងខណ្ឌទាំងបួន (ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក) ជាមួយក្រុមហ៊ុន ស៊ីន ទ្រី និងពិភាក្សាបន្តជាមួយខណ្ឌទាំង ៨ផ្សេងទៀត។

ដោយផ្អែកទៅលើស្មារតី ក្នុងការដោះស្រាយបញ្ហារឲ្យបានងាយស្រួល និង ឆាប់រហ័ស ជាអនុសាសន៏របស់ឯកឧត្តម អៀង អូននី តម្រូវឲ្យខាងតំណាងខណ្ឌទាំង១២ ត្រូវធ្វើជាសេចក្តីព្រាងនៃកិច្ចសន្យា នូវចំនុចទាំងឡាយដែលខណ្ឌទាំងអស់ចង់បានរៀងៗខ្លួន ដើម្បីទៅពិភាក្សាជាមួយក្រុមហ៊ុនស៊ិនទ្រី ហើយក្រុមហ៊ុនស៊ិនទ្រីក៏ត្រូវធ្វើសេចក្តីព្រាងកិច្ចសន្យាដោយខ្លួនចំនួន១២ដែរ សំរាប់ទៅចរចាជាខណ្ឌទាំងអស់ដែរ ហើយរាល់កិច្ចសន្យាព្រាងទាំងអស់ត្រូវផ្ញើរមកសាលារាជធានីភ្នំពេញដើម្បីពិនិត្យ ជាកំហិត ៕

12718265_530178667162890_2827244668782447027_n 12662430_530178523829571_8797978123669958639_n