ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ និងក្រុមហ៊...

កិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីពន្លឿនការដ្ឋានស្ថាបនាផ្លូវ និងការដ្ឋានពង្រីកផ្លូវ ដាក់លូ

ថ្ងៃចេញផ្សាយ: Tuesday, July 12, 2016, 9:59 PM

នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីពន្លឿនការដ្ឋានស្ថាបនាផ្លូវទំនប់កប់ស្រូវ និងការដ្ឋានពង្រីកផ្លូវ-ដាក់លូនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចទីតាំងសាលាជម្ពូវ័នឱ្យបានរួចរាល់ក្នុងកំឡុងពេល ៣ខែខាងមុខនេះ។

ក្រុមហ៊ុនដែលទទួលម៉ៅការត្រូវធានាឱ្យបានទាំងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ ដើម្បីទុកជាកេរ្តិ៍តំណែបានយូរអង្វែងជូនកូនចៅជំនាន់ក្រោយរបស់យើងគ្រប់ៗគ្នា៕

13668967_589657004548389_6098637242766854680_n 13626402_589656987881724_4438121328117907575_n