ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  កិច្ចប្រជុំពិនិត្យលើការអនុវត្តសារាចរ លេខ១១សរ ចុ...

កិច្ចប្រជុំពិនិត្យលើការអនុវត្តសារាចរ លេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា

ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:37 PM

#កិច្ចប្រជុំពិនិត្យលើការអនុវត្តសារាចរ លេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពង្រឹងលើការអនុវត្តសារាចរ លេខ ១១សរ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ព្រមទាំងពិភាក្សាការងារពាក់ពន្ធ័ស្ថានភាពផ្សារនានា ក្នុងរាជធានីភ្នំពេញ ។

20480018_780188098828611_3446951289490848556_n 20525286_780188092161945_7369780999187691570_n

ដោយមានការយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ ប្រជាពលរដ្ឋ ការថ្នាំងថ្នាក់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋជាពិសេស បងប្អូនអាជីវក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបើកកិច្ចប្រជុំចំនួន០៤លើករួចមកហើយ ដើម្បីផ្សព្វផ្សាយ តាមដាន វាយតម្លៃនូវការអនុវត្តការងាររបស់គណៈកម្មការផ្សារ និងការវិនិយោគនានានៅក្នុងផ្សារនៃរាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត កិច្ចប្រជុំនាព្រឹកនេះ ក៏បានពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ ការងារ សន្តិសុខសណ្ដាប់ធ្នាប់ និងការយកភាស៊ីលើសថ្លៃ ដើម្បីធានាការអនុវត្ដសារាចរលេខ ១១សរ ឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្ដតាមសៀវភៅបន្ទុក ព្រមទាំងកិច្ចសន្យាវិយោគ ដែលវិនិយោគិនបានចុះកិច្ចសន្យាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះជាលទ្ធផល ទាំងក្រុមហ៊ុនវិនិយោគ និងគណៈកម្មការផ្សារ ត្រូវគោរពតាមសៀវភៅបន្ទុក បន្តពង្រឹងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការយកភាស៊ីឱ្យបានច្បាស់លាស់ អនុវត្ដឲ្យបានស្របតាមកិច្ចសន្យា សេចក្ដីណែនាំ សារាចរ និងលិខិតបទដ្ឋានដែលពាក់ពន្ធ័ ជាពិសេស ត្រូវប្រកាន់ខ្ជាប់អាកប្បកិរិយាល្អប្រសើរជាមួយប្រជាពលរដ្ឋនៅក្នុងពេលអនុវត្តការងាររបស់ខ្លួន ។