ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំគណៈអភិបាលលើកិច្ចការបន្ទាន់ចំនួន ៣ចំណ...

កិច្ចប្រជុំគណៈអភិបាលលើកិច្ចការបន្ទាន់ចំនួន ៣ចំណុចសំខាន់ៗ

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 4:12 PM

នៅរសៀលថ្ងៃទី១៥នេះ សាលារាជធានីភ្នំពេញយើងបានរៀបចំកិច្ចប្រជុំគណៈអភិបាលលើកិច្ចការបន្ទាន់ចំនួន ៣ចំណុចសំខាន់ៗ៖

១/-ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន ៤៧ភូមិ និងសង្កាត់ថ្មីចំនួន ០៩សង្កាត់ ។

២/-ការងារលើកទំនប់បឹងតាមោក ដើម្បីការពារទឹកសំអុយមិនឱ្យប៉ះពាល់ដល់បងប្អូនជុំវិញបឹង និងរៀបចំជាកន្លែងអាងចម្រោះប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥០០ហិចតា នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំណែកក្រុមហ៊ុនត្រូវតែចាប់ផ្តើមកិច្ចការរបស់ខ្លួននៅថ្ងៃច័ន្ទសប្តាហ៏ក្រោយតែម្តង។

៣/-ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើម្បីរំដោះផ្លូវអមសង្ខាងប្រឡាយ និងទប់ស្កាត់ការទន្ទ្រានយកបឹងពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណាដោះស្រាយផ្លូវទឹកមួយនេះឱ្យបានជោគជ័យ នោះតំបន់មួយចំនួនធំក្នុងរាជធានីនឹងគ្មានការជន់លិចដោយទឹកភ្លៀងទៀតឡើយ។

12507421_965071693529236_4096229470831672501_n 12565550_965071646862574_258631085547940546_n