ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំគណ:កម្មការដឹកនាំ ត្រួតពិនិត្យ និងអនុ...

កិច្ចប្រជុំគណ:កម្មការដឹកនាំ ត្រួតពិនិត្យ និងអនុវត្តផែនការយុទ្ធនាការការធ្វើបច្ចុប្បន្នភាពស្ថិតិការស្នាក់នៅ

ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:27 PM

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណ:កម្មការដឹកនាំ ត្រួតពិនិត្យ និងអនុវត្តផែនការយុទ្ធនាការការធ្វើបច្ចុប្បន្នភាពស្ថិតិការស្នាក់នៅ និងការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹង និងពន្លឿនការងារប្រមូលទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាននានា នៃរាជធានីភ្នំពេញ។ ការងារនេះនឹងធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណ:នានាជាដើម៕

13445333_580530862127670_1654818266283138824_n 13511955_580530848794338_5130717804315414553_n