ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ការ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​លូ កាយ​ប្រឡាយ​បើក​...

ការ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​លូ កាយ​ប្រឡាយ​បើក​មុខទឹកស្ថិតក្នុង​ភូមិសាស្ត្រខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, June 13, 2019, 8:57 AM

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្រ្ដី​ជំនាញ​រដ្ឋបាល​រាជធានីភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​លូ កាយ​ប្រឡាយ​បើក​មុខទឹកស្ថិតក្នុង​ភូមិសាស្ត្រខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់​កាកាបទី១ កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​។ ឯកឧត្ដមអភិបាល​រាជធានីភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ដែលចុះ​ដោះស្រាយ​ផល​ប៉ះពាល់ ក្នុង​ការ​ស្ថាបនា​គម្រោង​នា​នា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្ថាបនា​៕

64221298_1190845727762844_4782304633643073536_o (1) 62370798_1190845897762827_1152656586729062400_o (1) 64298851_1190846254429458_8970688467902136320_o 62375864_1190848264429257_6546553228903841792_o