ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​...

ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ

ថ្ងៃចេញផ្សាយ: Tuesday, December 18, 2018, 3:58 PM

រាត្រី​ថ្ងៃ​អង្គារ ១១កើត​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ និង​មន្រ្តី​ជំនាញ​រដ្ឋបាល​រាជធានីភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាម​សុីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ពិនិត្យ​ការរៀបចំ​តុបតែង​ភ្លើង​ពណ៌​តាម​បណ្ដោយ​មហាវិថី ឈ្នះ ឈ្នះ​៕

48386592_1074554449391973_5434083611781365760_o 48395577_1074551809392237_327114072292065280_o