ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការដាក់ឱ្យដំណើរការប្រព័ន្ធ WiFi នៅតាមរថយន្តក្រុង

ការដាក់ឱ្យដំណើរការប្រព័ន្ធ WiFi នៅតាមរថយន្តក្រុង

ថ្ងៃចេញផ្សាយ: Wednesday, July 18, 2018, 12:48 PM

កាន់តែពិសេស កាន់តែទំនើប កាន់តែងាយស្រួល សម្រាប់បងប្អូនអ្នកធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ក្នុងការប្រើប្រាស់អ៉ីនធ័រណេត Free! Free!

សូមជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធWiFi នៅតាមរថយន្តក្រុង ដើម្បីផ្តល់ជូនបងប្អូនប្រើប្រាស់អ៉ីនធ័រណេតដោយឥតគិតថ្លៃ។ បច្ចុប្បន្នរដ្ឋាករស្វយ័ត កំពុងដំឡើងដាក់ឱ្យដំណើរការបានចំនួន ៩០គ្រឿង និងបន្តបំពាក់រហូតដល់គ្រប់រថយន្ត។

សូមអញ្ជើញបងប្អូនចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណៈទាំងអស់គ្នា ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ធានាបានការធ្វើដំណើរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រើប្រាស់អ៉ីនធ័រណេតដោយឥតគិតថ្លៃ៕

37280627_967212636792822_6687255442692767744_o 37488791_967212560126163_1629239120104521728_o20046694_769760816538006_5367456107362742391_n 19959015_769760813204673_1163006752785748304_n