ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការដាក់ដំណើរការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូ...

ការដាក់ដំណើរការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណៈ

ថ្ងៃចេញផ្សាយ: Tuesday, June 19, 2018, 8:07 AM

ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងការទូទាត់ប្រាក់ តាមរយៈសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលអភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។ ប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិនេះ នឹងជួយសម្រួលបានច្រើនទាំងការគ្រប់គ្រងចំនួនអ្នកធ្វើដំណើរ ទាំងពេលវេលាក្នុងការទូទាត់សាច់ប្រាក់។

35534077_938230263024393_130670458675658752_o 35656779_938231419690944_151057203845922816_o 35686684_938231079690978_5557563225756663808_o 35721715_938230026357750_6068822874108461056_o

បច្ចុប្បន្នអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនច្រើនរហូតដល់ជាង ២ម៉ឺននាក់ ក្នុង១ថ្ងៃ ឯកឧត្តមអភិបាល បានស្នើដល់អ្នកបើកបររថយន្តក្រុងសាធារណៈ ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្នុងការបើកបរ ទោះបីអ្នកដំណើរនៅក្នុងរថយន្តប្រញាប់យ៉ាងណាក៏ដោយ ដាច់ខាតត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហមត្រូវឈប់៕