ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានតាមខណ្ឌ  /  ឯកឧត្តម អភិបាល បានដឹកនាំមន្ត្រីជំនាញពិនិត្យទីតា...

ឯកឧត្តម អភិបាល បានដឹកនាំមន្ត្រីជំនាញពិនិត្យទីតាំងប្រឡាយទួលពង្រ

ថ្ងៃចេញផ្សាយ: Monday, October 09, 2017, 10:36 AM

“ត្រូវតែបើកផ្លូវទឹកជាបន្ទាន់ ដើម្បីបង្ហូរទឹកបញ្ចៀសការជន់លិចដោយទឹកភ្លៀងជូនប្រជាពលរដ្ឋ!”

នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពិនិត្យទីតាំងប្រឡាយទួលពង្រ ដើម្បីដាក់គ្រឿងចក្របើកផ្លូវទឹកជាបន្ទាន់ បញ្ចៀសការជន់លិចនៅតំបន់សាលាក្តីខ្មែរក្រហម ភូមិសាស្ត្រសង្កាត់ទួលពង្រ សង្កាត់ចោមចៅទី១ ទី២ និងទី៣ សង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ និងមួយផ្នែកនៃសង្កាត់កាកាបផងដែរ។ ក្រុមការងារកំពុងធ្វើការកាយបើកផ្លូវទឹកតាមបណ្ដោយប្រឡាយទួលពង្រ និងប្រឡាយភូមិម័រ រហូតដល់បឹងជើងឯក ដូច្នេះបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ នឹងលែងបារម្ភអំពីការជន់លិចដោយទឹកភ្លៀងទៀតហើយ៕

22384020_809678809212873_4971824257036972941_o 22424171_809678819212872_6997077899550171822_o