ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធាន...

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 16, 2017, 9:55 PM

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ  ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផ្តោតសំខាន់លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងការប្រព្រឹត្តបទល្មើសល្បែងស៊ីសងផ្សេងៗ។

16122348_139703569864810_482870902_o16106508_139703576531476_1235389182_o

តាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០១៦របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថាជនល្មើសចំនួន ១៦៣៥នាក់ រកឃើញអ្នកមានសារធាតុញៀនប្រមាណជាង ៦៥% ដែលនេះជាសញ្ញាណឱ្យឃើញថា បទល្មើសជាច្រើនត្រូវបានកើតចេញពីបញ្ហាគ្រឿងញៀន។ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្រុឌទ្រាយទូទាំងប្រទេសលើកទី១នេះ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសបានចំនួន ១៨៣ករណី មានជនល្មើសចំនួនជាង ៥០០នាក់ ដែលការងារនេះក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ គឺមានលទ្ធភាពត្រឹមតែកាប់មែកធាងនៃបណ្ដាញអ្នកចែកចាយ និងមែកធំៗមួយចំនួនតែប៉ុណ្ដោះ។ ចំពោះឬសគល់នៃអ្នកផ្តល់មកពីខាងក្រៅ គឺពិបាករកប្រភពបំផុត ព្រោះជនល្មើសពិតជាមានបច្ចេកទេសខ្ពស់ដែលមិនអាចទាក់ទងបាន។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងនូវកិច្ចការដែលត្រូវអនុវត្តបន្តជាមួយការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ ចំនួន ២ចំណុចសំខាន់៖ ១-ការងារបង្ក្រាបបទល្មើសគ្រឿងញៀន ទីមួយ-ត្រូវពង្រឹងយន្តការការងារឱ្យបានច្បាស់លាស់ និងការចូលរួមពីគ្រប់វិស័យ គ្រប់ផ្នែកសហការគ្នាផ្តោតលើបញ្ហាគ្រឿងញៀនជាសំខាន់។ និងទីពីរ-កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវទីតាំងសំខាន់ៗដែលអាចមានលទ្ធភាពចែកចាយគ្រឿងញៀនដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ បៀហ្គាដេន និងទីតាំងមួយចំនួនទៀត ដែលមានក្នុងសៀវភៅស្ថិតិឧស្សាហកម្មទេសចរណ៍របស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញស្រាប់។ ២-ការងារបង្ការ និងស្ដារនីតិសម្បទា ទីមួយ-ហាមដាច់ខាតការយកអ្នកទោសទៅដាក់នៅមណ្ឌលកែប្រែឱកាសខ្ញុំ ព្រោះកន្លែងនេះ គឺជាកន្លែងស្ដារសម្បទាជនរងគ្រោះ មិនមែនអ្នកទោស។ និងទីពីរ-មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំសិក្ខាសាលាស្តីពីការផ្តល់សេវា និងការព្យាបាលអ្នកញៀនគ្រឿងញៀន ដែលជាដំណោះស្រាយល្អមួយសម្រាប់អ្នកញៀន និងគ្រួសារអ្នកញៀនអាចងាយស្រួលស្វែងយល់៕