ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្ដម ឃួង ស្រេង អភិបាល ចុះពិនិត្យស្ថានភាពប្រឡ...

ឯកឧត្ដម ឃួង ស្រេង អភិបាល ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ខណ្ឌចំការមន

ថ្ងៃចេញផ្សាយ: Tuesday, August 06, 2019, 8:42 AM

នាព្រឹកថ្ងៃអង្គារ ០៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជំរុញការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ និងធ្វើការស្ដារភក់​សំរាម ចេញពីប្រឡាយដើម្បីឱ្យទឹកហូរបានលឿនទៅស្ថានីយបូមទឹកបឹងត្របែក និងបញ្ចៀសការជន់លិចក្នុងតំបន់នោះនារដូវវស្សានេះ។ បន្ទាប់ពីការចុះពិនិត្យប្រឡាយបឹងត្របែករួច ឯកឧត្ដមអភិបាលក៏បានបន្តដំណើរទៅពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងតែស្ថាបនាជិតរួចរាល់ និងការដាក់បន្ថែមម៉ាស៊ីនមូបទឹកចំនួន២គ្រឿងបន្ថែមទៀត៕

67934265_1229876160526467_2470885408259440640_o 67760361_1229876603859756_112044177650352128_o 67581774_1229876287193121_4079650470803537920_o 67938305_1229876717193078_1604104859819180032_o 67553194_1229876820526401_2292685836463898624_o 67593097_1229876957193054_1713032819652952064_o