ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង និង​មន្ត្រីរដ្ឋបាល​រាជធានីភ្ន...

ឯកឧត្ដម ឃួង ស្រេង និង​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ​ ចុះពិនិត្យ និងដាក់គ្រឿងចក្រចុះកាយមុខ​ទឹក​

ថ្ងៃចេញផ្សាយ: Saturday, October 20, 2018, 11:35 AM

ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្នុង​ភូមិ​សាស្ត្រ​ដងន័ង្គលមុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ភូមិ​ក្បាលដំរី២ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ កុំអោយរង​ការ​លិច​ផ្លូវ លំនៅដ្ឋាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១កើត ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ នៃ​តុលា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ​ ចុះពិនិត្យជាក់ស្តែង និងដាក់គ្រឿងចក្រចុះកាយមុខ​ទឹក​ និងបាន​អោយស្តារប្រឡាយស្ថិតក្នុងតំបន់ភូមិសាស្ត្រខាង​លើ ដើម្បីសម្រួលចរន្តទឹកហូរបានលឿនទាន់ពេលវេលា និង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតំបន់នោះ ជៀសផុតពីការលិចលង់។​

44416512_1038751309638954_103512384030638080_o 44337374_1038751042972314_5235611592485240832_o 44377799_1038750856305666_6451448788815970304_o 44391635_1038750252972393_3855208558089994240_o 44508737_1038750052972413_117879792665100288_o 44536550_1038749949639090_6372372565381349376_o