ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ចុះ​ពិនិត្យ​រថយន្ត​ក្រុង​ថ្មី...

ឯកឧត្ដម ឃួង ស្រេង ចុះ​ពិនិត្យ​រថយន្ត​ក្រុង​ថ្មី​ដែល​ជា​ជំនួយ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន

ថ្ងៃចេញផ្សាយ: Wednesday, July 04, 2018, 9:19 AM

រថយន្ដ​ក្រុង​ចំនួន​៨០​គ្រឿង​ដែល​ជា​ជំនួយឥតសំណងរបស់​រដ្ឋាភិបាលជប៉ុននឹងមក​ដល់​ប្រទេសកម្ពុជានា​ពេល​ឆាប់ៗ​ខាង​មុន​នេះ

នារសៀល​ថ្ងៃ​ពុធ ០៧រោច ខែ​បឋមឋសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​រថយន្ត​ក្រុង​ថ្មី​ដែល​ជា​ជំនួយ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន ត្រូវ​បាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង/ ៨០គ្រឿង។

36665832_953568064823946_4914162281408888832_o 36661739_953567848157301_9080541344648134656_o 36694054_953567938157292_2403568483158720512_o 36575822_953567998157286_4627393504102842368_o

ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ភាព​ក្រីក្រ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បង្កើន​ខ្សែ​រត់របស់សេវា​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​បន្ថែមទៀត ដើម្បីពង្រីកជូន​បង​ប្អូនក្នុង​រាជធានីភ្នំពេញ​អោយ​បាន​គ្រប់​ទី​កន្លែង និងច្រើនគោលដៅ៕