ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការរៀបចំនិងកសាងកម្មវ...

សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល

ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 11:07 PM

#សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមបើកសិក្ខាសាលាស្ដីពី ការរៀបចំ និងកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

20663990_782712005242887_3116019142447097559_n 20768240_782712295242858_5524972767780366125_n

 

សិក្ខាសាលាស្ដីពីការរៀបចំ និងកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល បានផ្ដោតសំខាន់ទៅលើ ១.ទិដ្ឋភាពទូទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ២.ទម្រង់សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ៣.វិធីសាស្ដ្ររៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី។ កម្មវិធីវិនិយោគបីឆ្នាំរំកិលគឺបំលែងខ្លឹមសារនៃផែនការអភិវឌ្ឍន៍ទៅជាកម្មភាព ឬសេវាជាក់ស្ដែងដោយមានភ្ជាប់នូវការចំណាយមូលនិធិ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងរាជធានីសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ឯកឧត្តមអភិបាលរងបានផ្ដល់អនុសាសន៍ដល់សិក្ខាកាមត្រូវសិក្សាស្វែងយល់ឱ្យជាក់លាក់ពីសិក្ខាសាលាឱ្យបានផុសផុល ដើម្បីសិក្សាពីគម្រោងឬសេវាដែលជាអាទិភាពក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីត្រូវផ្អែកលើគោលការណ៍សំខាន់ដូចជា ១.ការចែករំលែកព័ត៌មាន ២.តម្លាភាព ៣.សង្គតិភាពនិងសុខដុមនីយកម្ម ៤.ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥.ការឆ្លើយតបនឹងតម្រូវការ ៦.គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧.ប្រសិទ្ធភាពនិងសុក្រឹតភាពសេដ្ឋកិច្ចនិងសង្គម ៨.ការធានាចីរភាពធនធានធម្មជាតិនិងបរិស្ថាន ៩.ការធានាសមធម៌ ដោយមានយន្ដការ និងការបែងចែកភារកិច្ចគ្រប់ភាគី អង្គភាព មន្ទីរពាក់ព័ន្ធសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។