ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅកា...

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ថ្ងៃចេញផ្សាយ: Tuesday, January 24, 2017, 5:52 PM

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ព្រឹកនេះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧  រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ សន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដោយបែងចែកក្រុមពិភាក្សាចំនួន ៤ក្រុម រួមមាន៖ -ក្រុមទី១៖ ពិភាក្សាលើប្រធានបទ ភូមិសង្កាត់ មានសុវត្ថិភាព (ល្បែងស៊ីសង គ្រឿងញៀន អគ្គីភ័យ លួច ឆក់ ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍) -ក្រុមទី២៖ ពិភាក្សាលើប្រធានបទ ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារ -ក្រុមទី៣៖ ពិភាក្សាលើប្រធានបទ ការផ្តល់សេវាសាធារណៈតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ និងការិយល័យប្រជាពលរដ្ឋ -ក្រុមទី៤៖ ពិភាក្សាលើប្រធានបទ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទប់ស្កាត់សំណង់ខុសច្បាប់។ ការបែងចែកក្រុមពិភាក្សានេះក្នងគោលបំណងប្រមូលផ្តុំនូវធាតុចូលច្បាស់លាស់ ដើម្បីធានាការ​អភិវឌ្ឍដោយចំគោលគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថាពិធីបិទសន្និបាតនេះនឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទទួលបានអនុសាសន៍ និងគោលការណ៍ដឹកនាំបន្ថែមទៀត៕

16325653_148220402346460_1778588642_o16326445_148220515679782_1152117147_o16231397_148220405679793_1202134417_o