ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានតាមខណ្ឌ  /  សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារ...

សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ សម្រេចទៅបានដោយសារការចូលរួម

ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:34 PM

សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ សម្រេចទៅបានដោយសារការចូលរួម

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ ក្នុងមូលដ្ឋាន ដើម្បីអនុវត្ដតាមសេចក្ដីជូនដំណឹងស្ដីពីការរក្សា សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ចរាចរណ៍ និងរបៀបរៀបរយតាមខណ្ឌក្នុងរាជធានីភ្នំពេញ។

20479700_780121202168634_2567810274872727066_n 20525756_780121178835303_3043651645029636828_n

ដោយឃើញម្ចាស់អាជីវកម្ម អ្នកប្រើប្រាស់ទ្រូងផ្លូវ ជាពិសេសប្រជាពលរដ្ឋមួយចំនួនដែលបានរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ សួនច្បារ ចំណតរថយន្ដក្រុង កន្លែងសាធារណៈប្រកបអាជីវកម្មផ្ទាល់ខ្លួន ធ្វើជាកន្លែងលក់ដូរចល័ត ដាក់តាំងលក់នូវទំនិញ សម្ភារៈ ដែលបង្កការកកស្ទះចរាចរ ការពង្រាយសំរាម ភាពរញ៉េរញ៉ៃដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់សាធារណៈ។

រដ្ឋបាលខណ្ឌដូនពេញ នឹងចុះធ្វើសណ្ដាប់ធ្នាប់ជាបន្ដបន្ទាប់ដោយប្រើយន្ដការផ្សព្វផ្សាយ អប់រំ ច្បាប់ និងរដ្ឋបាល ក្នុងការធានាឱ្យមានការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យការរក្សាឱ្យបាននូវបរិស្ថាន និងសោភណ្ឌភាពរាជធានីភ្នំពេញ។អាស្រ័យហេតុនេះ អាជ្ញាធរ ម្ចាស់អាជីវកម្ម ជាពិសេសប្រជាពលរដ្ឋដែលរំលោភយកកន្លែងសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន សូមចូលរួមសហការ ដើម្បីរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធិភាពខ្ពស់ និងមានភាពទទួលខុសត្រូវ។