ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  រៀបចំសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងសំរាម_សំណល់រឹង

រៀបចំសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងសំរាម_សំណល់រឹង

ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:36 PM

#រៀបចំសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងសំរាម_សំណល់រឹង

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាអំពីការព្រៀងរៀបចំសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងតាមបណ្ដារោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ លំនៅដ្ឋាន ការដ្ឋានសំណង់ និងកន្លែងកំសាន្ដនានា។

20620851_780144932166261_5387544273831841823_n20604672_780144975499590_8243133922979373728_n 

កំណើនបរិមាណសំរាម សំណល់រឹង គឺជាបញ្ហាចម្បងមួយនៃបញ្ហាប្រឈមនានាក្នុងរាជធានីភ្នំពេញ ដែលទាមទារឱ្យមានដំណោះស្រាយដើម្បីធ្វើការទប់ស្ដាត់ កាត់បន្ថយ គ្រប់គ្រង និងកែច្នៃសំរាម ក្នុងន័យលើកកម្ពស់សោភណ្ឌភាព ការរក្សាសណ្ដាប់ធ្នាប់-អនាម័យសាធារណៈ ព្រមទាំងទប់ស្កាត់ការបំពុលទឹក ដី ខ្យល់ ដោយត្រូវធ្វើការញែកសំរាម ការដឹកជញ្ជូន ការកែច្នៃប្រកបដោយលក្ខណៈបច្ចេកទេស និងដោយស្មារតីទទួលខុសត្រូវ។

ជារួម ម្ចាស់រោងចក្រ សហគ្រាសសិប្បកម្ម និងក្រុមហ៊ុននីមួយៗ ត្រូវរៀបចំការញែក វេចខ្ចប់ ទុកដាក់ ព្រមទាំងមានការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាមចំពោះក្រុមហ៊ុនដែលមានការអនុញ្ញាត្ដពីក្រសួងបរិស្ថាន ឬមន្ទីរបរិស្ថានរាជភ្នំពេញ ដើម្បីធានាឱ្យការប្រមូលសំរាម-សំណល់រឹងប្រកបដោយប្រសិទ្ធភាព និងទៀងទាត់តាមពេលវេលាកំណត់។ ហាមដាច់ខាត់នូវការដុតសំរាមដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ឬបោះចោលសំរាម-សំណល់រឹងនៅតាមដងផ្លូវសាធារណៈ ទីវាល ប្រព័ន្ធលូ ឬក្នុងដីកម្មសិទ្ធិឯកជន។

ដោយឡែក ក្នុងសេចក្ដីណែនាំ ក៏បានលើកពីការពិន័យជាប្រាក់ចំពោះករណីមិនព្រមអនុវត្ដតាមសេចក្ដីណែនាំពី១០,០០០៛ ទៅ១,០០០,០០០៛។ ក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុននានា នឹងចូលរួមសហការ ព្រមទាំងអនុវត្ដស្របតាមសេចក្ដីណែនាំដែលនឹងចេញ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភណ្ឌភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។