ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ប្រកាស...

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ប្រកាស គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជនថ្នាក់​រាជធានី ខណ្ឌ

ថ្ងៃចេញផ្សាយ: Thursday, December 13, 2018, 3:50 PM

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៦​កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ប្រកាស គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជនថ្នាក់​រាជធានី ខណ្ឌ និង​ផ្សព្វផ្សាយ​ផែនការសកម្មភាព​ជំរឿន​ទូទៅ​ប្រជាជននៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​អធិបតី​ភាព​លោក​ជំទាវ ហង់ លីណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​សិ្ថតិ ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ។​

48266836_1071329386381146_65290404911644672_o 48357318_1071328349714583_3347922858293592064_o

ឯកឧត្ដម​អភិបាល​ក៏បាន​ផ្ដាំផ្ញើដល់​អាជ្ញាធរ​មូលដ្ឋាន​មន្រ្តី​ទាំងអស់​ ត្រូវ​សហការ​គ្នា​ដើម្បី​ជំរុញ​កិច្ចការ​ងារជំរឿន​ទូទៅ​ប្រជាជនថ្នាក់​រាជធានី ខណ្ឌ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ទាន់​ពេល​វេលា សំណូមពរ​ជាពិសេស សូមបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ជូន​មន្រ្តី​ចុះ​ធ្វើ​ជំរឿន​ឲ្យ​បាន​គ្រប់​ៗគ្នា៕