ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិភាក្សាអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិ...

ពិភាក្សាអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១-២២ ខែសីហា ក្នុងឆ្នាំសិក្សា២០១៦-២០១៧។

ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 1:45 PM

អ្នកចេះ គឺជាប់ ជាប្រធានបទមួយក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១-២២ ខែសីហា ក្នុងឆ្នាំសិក្សា២០១៦-២០១៧។

20479510_777169729130448_6041313743194379457_n20430084_777169775797110_7148699971485925561_n 

ដោយអង្គប្រជុំមានការចូលរួមពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃការងារសង្កេតការណ៍កាលឆ្នាំសិក្សា២០១៥-២០១៦ និងរៀបចំផែនការសម្រាប់ការងារសង្កេតការណ៍ឆ្នាំសិក្សា២០១៦-២០១៧។ ជារួម ផែនការការពារសន្ដិសុខ ការរក្សាសណ្ដាប់ធ្នាប់ ការសម្អាតអនាម័យ ការសម្រួលចរាចរណ៍ ជាពិសេសការងារចម្បងៗនៃការប្រព្រឹត្ដិទៅក្នុងដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យមាននូវកំណែទម្រង់វិស័យអប់រំ។

ដោយឡែកចំពោះរាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន២៤មណ្ឌល និង៧៧៦បន្ទប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៦-២០១៧។ អ្នកសង្កេតការណ៍មានចំនួន៤៨១៦នាក់ទូទាំងប្រទេស ក្នុងនោះ រាជធានីភ្នំពេញនឹងមានអ្នកសង្កេតការណ៍ចំនួន៨៧៩នាក់ ដើម្បីចូលរួមសង្កេតការណ៍នៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។