ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភ...

ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្

ថ្ងៃចេញផ្សាយ: Tuesday, September 11, 2018, 9:39 AM

ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​០១​ខ្នង ១១​បន្ទប់ ស្ថិតនៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលជា​អំណោយរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតី ឯកឧត្ដម នួន ផារ័ត្ន អភិបាល​រងរាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃ​អង្គារ ០២​កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​។​

41514491_1018663351647750_551524133528141824_o 41484348_1018663271647758_224644776903835648_o 41498851_1018663308314421_675307315791921152_o 41521063_1018663151647770_1510492753362944000_o

ដោយការ​យក​ចិត្ត​ទុក​ដាក់ គិតគូរ​ខ្ពស់ ដល់​ក្មួយ​ៗ​ដែល​កំពុងរងគ្រោះ​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យ​ឃើញថា មណ្ឌល​សុខភាព ជា​តម្រូវ​ការ​ចាំបាច់ ដែល​អាច​ធានាដល់ការ​ព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដល់​ជន​រង​គ្រោះ ដែល​កំពុងទទួល​សេវា​ព្យាបាល និង​ស្ដារ​នីតិសម្បទា​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាសខ្ញុំ និង​ប្រជាជន​ដែលរស់នៅ​ក្នុង​តំបន់នោះផង រដ្ឋបាល​រាជធានីភ្នំពេញ បាន​ផ្ដល់​អំណោយដ៏​ថ្លៃថ្លា សាង​សង់​អគា​រ​មណ្ឌលសុខភាព​ឱកាសខ្ញុំ ចំនួន០១​ខ្នង ០១ជាន់ ១១បន្ទប់ ដែល​ពី​ធ្វើ​ពី​បេតុងអាមេ។​