ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិធីសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីខ្មែរន...

ពិធីសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីខ្មែរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ថ្ងៃចេញផ្សាយ: Thursday, November 22, 2018, 7:19 PM

ពិធីសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីខ្មែរយើង ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែកត្កិក ដើម្បីគោរពបូជាចំពោះព្រះពោធិសត្វចាប់ជាតិជាទន្សាយ ដែលមានរូបនៅក្នុងព្រះចន្ទ។

46495548_1057732841074134_8788576975468888064_n 46488199_1057732814407470_6184028285127622656_n 46499190_1057732777740807_8498856241370497024_n 46503255_1057732741074144_2582564011178459136_n

នៅរាត្រីថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២នេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការសាលារាជធានីភ្នំពេញ ប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ តាមប្រពៃណីទំនៀមទំលាប់ខ្មែរយើង ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។