ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានតាមខណ្ឌ  /  ពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្...

ពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ថ្ងៃចេញផ្សាយ: Monday, November 13, 2017, 11:55 AM

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានដាក់លូតាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការស្ថាបនាប្រព័ន្ធលូមួយខ្សែនេះ នឹងជួយរំដោះទឹកចេញពីភូមិសាស្ត្រសង្កាត់ក្រាំងធ្នង់ ពិសេសរំដោះទឹកតាមបណ្ដោយផ្លូវ១៩៦២ បង្ហូរចាក់ចូលទៅប្រឡាយទួលសំពៅ។

23434905_825288344318586_483680670852088919_n 23471911_825288320985255_7553859595060099829_n

គួរបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធលូនេះ មានទំហំ ១,៥ ម៉ែត្រ ប្រវែង ៩.៤០០ ម៉ែត្រ ដោយធ្វើការស្ថាបនារយៈពេល ៨ ខែ។

ឯកឧត្តមអភិបាលរាជធានី បានសំណូមពរដល់បងប្អូនរស់នៅតាមបណ្ដោយផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានមួយចំនួនដោយសារការដ្ឋាន ដើម្បីឱ្យគម្រោងនេះសម្រេចតាមផែនការ៕