ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិធីបិទសន្និបាតមន្ទីរអប់រំរាជធានីភ្នំពេញ

ពិធីបិទសន្និបាតមន្ទីរអប់រំរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, January 20, 2017, 5:52 PM

ពិធីបិទសន្និបាតមន្ទីរអប់រំរាជធានីភ្នំពេញ

ល្ងាច ១៩ មករា ២០១៧ នៅរសៀលថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ ប៉ា​ សុជាតិវង្ស​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦​ និងទិសដៅការងារឆ្នាំ២០១៧​ របស់មន្ទីរអប់រំ​ យុវជន​ និងកីឡា​។​ ឯកឧត្ដម​អភិបាល​ក៏បានកោត​សរសើរ​ចំពោះ​លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនលេចធ្លោគួរឱ្យកត់សម្គាល់ក្រោមកំណែទម្រង់ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ។

ឯកឧត្ដម​បានផ្ដាំផ្ញើការងារត្រូវបន្ដយកចិត្តទុកដាក់៤ចំណុចដល់មន្ទីរអប់រំ​យុវជន​និងកីឡារាជធានីភ្នំពេញដូចខាងក្រោម៖ ១.ត្រូវធ្វើយ៉ាងណាថែរក្សាការពារសន្ដិភាពនៅកម្ពុជាឱ្យបានជាដាច់ខាត។

២.ចូលរួមផ្សព្វផ្សាយ និងអនុវត្ដគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនៅគ្រប់គ្រឹះ​ស្ថាន​សិក្សាក្នុងរាជធានីភ្នំពេញ ដោយមានការអប់រំផុ្សព្វផ្សាយ ព្រមទាំងមាន​វេទិកា​សាធារណៈពិគ្រោះពិភាក្សាជាមួយមាតាបិតា-អាណាព្យាបាលសិស្ស។

៣.លើកទឹកចិត្ត និងជំរុញការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ៤.ពង្រឹងវិស័យកីឡាដោយលើកកម្ពស់ឱ្យមានទីធ្លាកីឡានៅគ្រប់សាលា៕

16196530_143492319485935_1570987855_o16144989_143492302819270_1329811429_o 16145568_143492332819267_1321941974_o 16196406_143492326152601_1152087089_o