ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្ន...

ពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិសដៅនៃការរៀបចំផែនការ ប្រចំាឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 16, 2017, 9:47 PM

សាខាកាកបាទក្រហមរបស់សាលារាជធានីភ្នំពេញពិតជាមានកិតិ្ដយសដែលបានទទួលនូវការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងទិសដៅនៃការរៀបចំផែនការ ប្រចំាឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមរាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជា សូមប្ដេជ្ញា អនុវត្ដន៍តាមគោលការណ៍ខ្លឹមសារ ដែលជាអនុសាសន៍ណែនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចខាងក្រោម៖15976934_1219224194780650_5476446788608461059_n

1. សូមបន្តថែរក្សា សាមគ្គី និងឯកភាពផ្ទៃក្នុង ឲ្យបានជិតស្និត និងមានភាពសុខដុមរមនា រវាងគណៈកិត្តិយស គណៈសម្មាធិការសាខា 2. ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទំាងថ្នាក់សាខា និងអនុសាខា តាមទិសវិសមជ្ឈការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ 3. ខិតខំបន្តបេសកកម្មមនុស្សធម៌ អោយកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការការពារនិងការថែរក្សា 4. ត្រូវបន្តពង្រឹង និងពង្រីកកម្លំាងអ្នកស្ម័គ្រចិត្ត និងយុវកាកបាទក្រហមកម្ពុជា ឲ្យទៅជាបណ្ដាញដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការផ្ដល់សេវាមនុស្សធម៌ 5. ត្រូវបន្តពង្រឹង និងពង្រីកសមាជិកភាព លើកកម្ពស់ការកៀរគរមូលនិធិ ប្រភពចំណូល និងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងភាពម្ចាស់ការ នៃការអភិវឌ្ឍស្ថាប័ន។