ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ពិធីដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្...

ពិធីដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤

ថ្ងៃចេញផ្សាយ: Tuesday, October 23, 2018, 2:54 PM

ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានរៀបចំពិធីដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដោយមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

44554481_1040384089475676_3012724343290462208_n 44563150_1040384062809012_3235118806439297024_n 44669946_1040384039475681_6099845289743482880_n 44579019_1040384012809017_5964080235350589440_n

គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។
គម្រោងដែលត្រូវអនុវត្ត រួមមានៈ
១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់
៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។