ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​ជីក​កប់​ដាក់​បណ្ដាញ​...

ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​ជីក​កប់​ដាក់​បណ្ដាញ​ក្រោម​គ្រប់​ប្រភេទ​ក្នុង​រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, July 03, 2019, 9:37 AM

នា​រសៀល​ថ្ងៃ​ពុធ ០២កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​អភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​ជីក​កប់​ដាក់​បណ្ដាញ​ក្រោម​គ្រប់​ប្រភេទ​ក្នុង​រាជធានីភ្នំពេញ។​ ឯកឧត្ដម​ប្រធាន​អង្គ​ប្រជុំ​បាន​ណែនាំ​ដល់​ម្ចាស់​គម្រោង​ទាំងអស់​រាល់ការជីកផ្លូវកប់ឬតភ្ជាប់បណ្ដាញក្រោមដីត្រូវតែជូនដំណឹងមកអាជ្ញាធរ​ ដើម្បីអោយអាជ្ញាធរជូនដំណឹងទៅប្រជាពលរដ្ឋ ហើយក្រុមហ៊ុនទទួលម៉ៅការជីកកប់ និង​ស្ថាបនា​ធ្វើផ្លូវ ឡើងវិញ ត្រូវតែធានាឲ្យបាន​ទាំង​បច្ចេកទេស និង​គុណភាពផ្លូវ​។

65748275_1206409372873146_5545879278329004032_o 65786041_1206410009539749_7400565595487338496_o 65706153_1206409836206433_8868132371224854528_o 66217905_1206409436206473_4625058914499559424_o