ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ត្រួតពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមនានាទាក់ទងកិច្...

ត្រួតពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមនានាទាក់ទងកិច្ចសន្យាវិនិយោគថែទាំស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 1:39 PM

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមនានាទាក់ទងកិច្ចសន្យាវិនិយោគថែទាំស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន ភីភីឌី និងស៊ី និងកិច្ចសន្យាស្ដីពីការងាររៀបចំកែលម្អជួសជុល ថែទាំដើមឈើតាមបណ្ដោយផ្លូវ និងសួនច្បារសាធារណៈ ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត។

20229351_775525919294829_6501541002845748160_n 20294239_775525875961500_7114429671785784349_n

អង្គប្រជុំបានលើកឡើងពីដំណើរការការថែទាំសួនច្បារក្នុងរាជធានីភ្នំពេញ និងការតំឡើងអំពូលភ្លើងLEDរបស់ក្រុមហ៊ុន ដោយឃើញនូវចំណុចដែលតម្រូវឱ្យក្រុមការងារសិក្សាពិនិត្យពីការអនុវត្ដ និងកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញឱ្យបានច្បាស់លាស់។ ដោយឡែក អង្គប្រជុំក៏បានចុះដោយផ្ទាល់លើទីតាំងសួនច្បារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រាកដពីចំណុចដែលក្រុមហ៊ុនត្រូវកែលម្អ និងជម្រុញការងារឱ្យបានឆាប់រហ័ស ព្រមទាំងមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរគោមអំពូលតាមផ្លូវសាធារណៈមានចំនួន៣៨៦ខ្សែ ដែលបានប្ដូររួចមានចំនួន៩៩២៩គោម ស្មើនឹង៩៦% នៃអំពូលសរុបចំនួន១០២៩៩។ ចំពោះស្ពានមានចំនួន៨ទីតាំង ដែលបានប្ដូររួចចំនួន៤៦៧គោមអំពូលស្មើនឹង៩០% នៃអំពូលសរុបចំនួន៥១៨។ ចំណែកសួនចំនួន១៩ទីតាំង ដែលបានប្ដូររួចចំនួន១៧១៩អំពូល ស្មើនឹង៩៣% នៃអំពូលសរុបចំនួន១៨៤៧។