ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Ibnu Sina អភិបា...

ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Ibnu Sina អភិបាលក្រុង Banjarmasin នៃប្រទេសឥណ្ឌូនេស៊ី

ថ្ងៃចេញផ្សាយ: Friday, January 20, 2017, 1:55 PM

ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Ibnu Sina អភិបាលក្រុង Banjarmasin នៃប្រទេសឥណ្ឌូនេស៊ី

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ ឯកឧត្តម Ibnu Sina អភិបាលក្រុង Banjarmasin ដែលជាទីក្រុងមួយធំ និងទាក់ទាញជាងគេ នៅកោះកាលីម៉ាន់តាន់ នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងអំពីការវិឌ្ឍន៍ខ្លួនរបស់កម្ពុជាយ៉ាងឆាប់រហ័សតាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម Ibnu Sina បានរៀបរាប់អំពីប្រវត្តិនៃទីក្រុង Banjarmasin ដែលមានកំណើតជាង ៤០០ឆ្នាំ ហើយឯកឧត្តមក៏ស្នើសុំ ឱ្យមានការចុះអនុស្សរណសម្ព័ន្ធមេត្រីភាពរវាងទីក្រុងBanjarmasin និងរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស្និតស្នាលថែមទៀតផងដែរ៕

16144580_143455696156264_607943071_n 16176613_143455676156266_557588367_n