ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ជួបសម្តែងការគួរសមគណៈ ប្រតិភូទីក្រុង ហាណូយ

ជួបសម្តែងការគួរសមគណៈ ប្រតិភូទីក្រុង ហាណូយ

ថ្ងៃចេញផ្សាយ: Tuesday, March 07, 2017, 9:46 AM

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសមគណៈ ប្រតិភូទីក្រុង ហាណូយដឹកនាំដោយ ឯកឧត្តម Nguyen Van Suu អភិបាលរងទីក្រុងហាណូយ ដែលបានអញ្ជើញមកចូលរួមការបើក ការដ្ឋាន សាងសង់ ផ្លូវក្រវាត់ ក្រុងទី២ កំណាត់ ទី២ ប្រវែង ១៦,៦៧៩ គីឡូម៉ែត្រ ពីមហាវិថីសហព័ន្ធរុស្សី(ភ្នំពេញ) ដល់ព្រែកហូរផ្លូវជាតិលេខ២(តាខ្មៅ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូបានមានប្រសាសន៍ថា បន្ទាប់ពីចប់ពិធីសម្ពោធ គណៈប្រតិភូ បានអញ្ជើញទៅ ពិនិត្យផ្លូវមិត្តភាពភ្នំពេញ-ហាណូយ លោកពិតជាមានការកោតសរសើរជាមួយនឹងការរីកចំរើនក្នុងទីក្រុងភ្នំពេញ ជាពិសេសភ្នំពេញបាន ខិតខំកសាងផ្លូវក្រវ៉ាត់ ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ទីក្រុង។ បន្ទាប់ពីបានស្តាប់ប្រសាសន៍ដ៏មានតម្លៃ និងមានអត្ថន័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវន្តក្នុងនោះទីក្រុងហាណូយនឹងបន្ត ធ្វើកិច្ចសហប្រតិបត្តិការបន្តទៅទៀតទៅលើវិស័យហេដ្ឋារចនាសម្ពន័្ធរូបវន្តជាមួយនឹងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ទីក្រុងហាណូយបានចូលរួម បដិភាគថវិកា៥០% លើការកសាង មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ៕

17148780_180812679087232_907362905_o 17195248_180812672420566_2101994276_o 17200358_180812665753900_546144851_o