ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  គ​ប្រជុំ​ត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុ...

គ​ប្រជុំ​ត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​៤​ក្នុង​រាជធានីភ្នំពេញ​នៃ​ឆ្នាំ២០១៨ និង​ផែនការ​ឆ្នាំ២០១៩

ថ្ងៃចេញផ្សាយ: Thursday, January 03, 2019, 3:19 PM

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​៤​ក្នុង​រាជធានីភ្នំពេញ​នៃ​ឆ្នាំ២០១៨ និង​ផែនការ​ឆ្នាំ២០១៩នេះ។​

49556690_1084359921744759_7790550494274912256_o 49419796_1084359835078101_8779471726405746688_o

ដើម្បី​ឆ្លើយតប​ទៅ​នឹងបញ្ហា​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ អំពី​បញ្ហា​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លងមក៤ខណ្ឌក្នុង​រាជធានី រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ដាក់ផែនការ​ឱ្យ​៤ខណ្ឌ ចុះ​ពិនិត្យ​និង​អនុវត្ត​តាម​ផែនការ ការស្ដារ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុងឆ្នាំ២០១៨​បាន​អនុវត្ត​សម្រេច​បាន​១០០%តាម​គម្រោង។​ដោយមើល​ឃើញ​ពី​តម្រូវ​ការ​របស់​បងប្អូន​ក្នុង​រាជធានីភ្នំពេញ​កាន់​តែ​ខ្ពស់ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ដាក់ផែនការ​ថ្មី ដើម្បី​រាជធានីភ្នំពេញ​ជៀសផុតពីទឹក​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ក្នុង​ឆ្នាំ២០១៩​នេះ និងបន្តអនុវត្ត​និរន្តរភាព​ការងារឱ្យ​មាន​ប្រសិទ្ធ​ភាព​ការ​ងារ៕