ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, July 09, 2018, 9:34 AM

នា​រសៀល​ថ្ងៃ​ចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៦៥២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨នេះ រដ្ឋបាល​រាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង​អំឡុង​ពេល​មុន​បោះឆ្នោត ពេល​បោះឆ្នោត និង​ក្រោយ​ពេលបោះឆ្នោត​។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខជូនបង​ប្អូន​ប្រជាពលរដ្ឋដែលចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រប់​គណបក្ស​ទាំងអស់ ក៏ដូចជាសន្តិសុខនៅក្នុងភូមិដ្ឋាននីមួយៗផងដែរ៕

36721156_958186321028787_285944079160705024_o 36878522_958186371028782_7004696235021959168_o 36863441_958186451028774_3712370804957118464_o 36863434_958186504362102_3252936005820350464_o