ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ការរៀបចំសន្ដិសុខ សណ្ដាប់ឆ្នាប់ និងរបៀបរៀបរយសាធា...

ការរៀបចំសន្ដិសុខ សណ្ដាប់ឆ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ថ្ងៃចេញផ្សាយ: Wednesday, February 14, 2018, 8:57 AM

ការរៀបចំសន្ដិសុខ សណ្ដាប់ឆ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រួតពិនិត្យការចរាចរណ៍ចេញ-ចូលរបស់រថយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយឱ្យបានខ្ពស់បំផុតនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការរៀបចំសណ្ដាប់ឆ្នាប់តាមមហាវិថី វិថីទាំង១១ខ្សែ អោយបានមឺុងម៉ាត់ម៉ត់ចត់តឹងរ៉ឹងបំផុត។

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ស្ថាប័ន អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពិសេសអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមជំនាញ នឹងផ្នែករៀងៗខ្លួន និងត្រូវចុះពិនិត្យយានដ្ឋានជួសជុលកែច្នៃទាំងអស់ទៅតាមផ្លូវច្បាប់ បើរកឃើញថាខុសបច្ចេកទេស ហើយអត់ច្បាប់ត្រូវតែបិទ។

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះរថយន្តទាំងឡាយណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសច្បាប់ និងមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបើកបរខុសពេលវេលា ឬ តម្រាយផ្លូវជាដើម៕

27907849_871615756352511_1445384770109231314_o 27913222_871615709685849_1132955353628951938_o 27983106_871615813019172_3813053817539704050_o 28161955_871615859685834_953765197308228497_o