ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទី...

ការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ថ្ងៃចេញផ្សាយ: Sunday, November 18, 2018, 3:11 PM

នាល្ងាច​ថ្ងៃ​អាទិត្យ ១១កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បានអញ្ជេីញអមដំណេីរ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចុះពិនិត្យមើលទីតាំងសំខាន់ៗ នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក ព្រមទាំងបានអញ្ជើញពិនិត្យភ្លើងប្រទីបនានា ដែលបានសាងសង់រួច ត្រៀមតាំងបង្ហាញ និង​ការ​តុបតែង​ភ្លើង​ពណ៌ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អក​អំបុក​ខាងមុខនេះ។

46495216_1055299937984091_978124122435354624_o 46474548_1055299707984114_181106311172194304_o 46310177_1055299464650805_5699075332938661888_o 46503347_1055299137984171_9189773117583523840_o