ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានតាមខណ្ឌ  /  ការចុះវាស់ស្ទង់ និងចាក់ក្រាលថ្មធំៗទប់ជើងច្រាំងប...

ការចុះវាស់ស្ទង់ និងចាក់ក្រាលថ្មធំៗទប់ជើងច្រាំងបាក់ជាបណ្តោះអាសន្ន

ថ្ងៃចេញផ្សាយ: Sunday, August 05, 2018, 10:19 AM

បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យករណីបាក់ច្រាំងទន្លេសាបនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ចុះវាស់ស្ទង់ និងកំពុងចាក់ក្រាលថ្មធំៗទប់ជើងច្រាំងបាក់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់កុំឱ្យបាក់ច្រាំងបន្តទៀត។

ជាផែនការ នៅពេលទឹកស្រកចុងរដូវវស្សានេះ មន្ទីរនឹងសិក្សាបច្ចេកទេស ដើម្បីពិនិត្យលទ្ឋភាពសាងសង់ច្រាំងបេតុងការពារច្រាំងទន្លេនេះតែម្ដង៕

38412007_986659611514791_6669306211722067968_o 38502306_986659358181483_2477647787022352384_o 38473482_986659274848158_5897500378177470464_o 38435542_986659144848171_5241554985409314816_o