ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ពត៍មានសាលារាជធានី  /  ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពន...

ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, July 13, 2017, 3:23 PM

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។

19756815_768072490040172_2879968607781589388_n 19905427_768072533373501_6327553541748197419_n

 

អង្គប្រជុំមានរបៀបវារៈចំនួនពីរដោយផ្ដោតសំខាន់លើការងារបច្ចេកទេស និងការងារគ្រប់គ្រង ដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបភ្លាមៗចំពោះបទល្មើសដែលកើតមាន ព្រោះថាកាមេរ៉ាសុវត្ថិភាពដែលកំពុងតំឡើងលើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបនូវតម្រូវការផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបម្រើដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។ កាមេរ៉ាសុវត្ថិភាព នឹងមានមន្ដ្រីប្រចាំការលើ២៤ម៉ោង ប្រព័ន្ធលេខទូរស័ព្ទទាន់ហេតុការណ៍ កម្លាំងប្រតិបត្ដិការ និងទីតាំងផ្ទុកព័ត៌មាន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបក្នុងការរួមចំណែកកាត់បន្ថយបទល្មើសនានា ជាពិសេសសម្រួលដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែលថា បន្ថែលលើកាមេរ៉ាដែលមានស្រាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពញ ក៏កំពុងមានកាមេរ៉ាចំនួន៦០០គ្រឿងដែលត្រូវបានតំឡើងរួចរាល់ហើយ ហើយកាមេរ៉ាចំនួន៤៤៦គឺកំពុងតែដំណើរការ។ ដោយឡែក កាមេរ៉ាចំនួន១៥៤គឺកំពុងរងចាំបណ្ដាញតភ្ជាប់បណ្ដាញដោយទីតាំងទាំងនោះមានការដ្ឋានពង្រីកផ្លូវ ព្រមទាំងមានការប្ដូរទីតាំងចែកចាយ។