ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សាលារាជធានីសហការជាមួយក្រសួង សាធារណការគ្រោងបើកផ្...

សាលារាជធានីសហការជាមួយក្រសួង សាធារណការគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ី

ថ្ងៃចេញផ្សាយ: Thursday, December 12, 2019, 12:11 PM

img12121907 img12121901

 

 

 

 

 

               រដ្ឋបាលរាជធានីភ្នំពេញសហកាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលផ្លូវសហព័ន្ធរុស្ស៊ីបាននឹងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍រាល់ថ្ងៃ។

               ដើម្បីជំរុញឲ្យគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះទទួលបានជោគជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១១ ធ្នូ ២០១៩ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដោយជិះរថភ្លើងតាមបណ្តោយផ្លូវរថភ្លើងចាប់ពីរ៉ាមុខសត្យមុនីចេតីយ៍រហូតទៅដល់ផ្លូវកប់ស្រូវ(មហាវិថីឈ្នះឈ្នះ)។

               ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាក្នុងគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះ គឺមិនអាចផ្ដាច់បានជាមួយនឹងការស្ថាបនាផ្លូវរថភ្លើងនោះទេ ដោយសារថាផ្លូវរថភ្លើងមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះតែការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃថោក ហើយវាក៏មិនធ្វើឲ្យខូចផ្លូវជាតិផងដែរ។

              ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថាការចុះ    ពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភា​ព​ក្នុ​ងការ​សាង​សង់ផ្លូវមេ​តុង​អាមេ អម​ស​ងខាងផ្លូ​វរ​ថ​ភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ី​លសុង​ ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានី​ភ្នំ​ពេ​ញ–ខេត្តព្រះសីហនុដើម្បី​រំ​ដោះការ​ក​កស្ទះច​រា​ចរ​ណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធ​រុ​ស្សី​ ក៏ដូចជាដើម្បីសម្រួលដល់​កា​រ​ធ្វើ​ដំណើ​រ​ របស់​បង​ប្អូ​នប្រជាពលរដ្ឋក្នុងរាជធានីភ្នំ​ពេ​ញ​និងស​ម្រួល​ដ​ល់​កា​រដឹកទំនិញឆ្លងកាត់ចូលក្នុ​ង​រា​ជ​ធានីភ្នំពេ​ញ​ផ​ង​ដែ​រ

             ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ក្រសួងសាធារណការនិង​ដឹ​កជញ្ជូ​ន នឹង​ស​ហកា​រ​ជាមួយសាលារាជធានីភ្នំពេ​ញ​ និងក្រុមហ៊ុនរា​ជា​យ​ស្ម័​យយា​នក​ម្ពុជាធ្វើកា​រ​សិក្សាល​ទ្ធ​ភា​ពនិងផលប៉ះពាល់កំណាត់​ផ្លូ​វនេះដើម្បើលើកសំណើដាក់ជូនរាជ​រ​ដ្ឋាភិ​បាល​ពិ​និត្យ​ស​ម្រេ​ចនិងស្វែងរកថវិកាសាង​ស​ង់​ផ​ង​ដែរ​។

            ឆ្លៀតក្នុងឱកាសនោះផងដែរ​ ​ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំ​ខា​ន់​ផ្លូវ​ដែ​កដែលអាចដឹកជញ្ជូនទំ​និ​ញ​ធុ​នធ្ង​ន់បានយ៉ា​ងមា​ន​ប្រ​សិទ្ធ​ភា​ព​ក្នុ​ងត​ម្លៃ​ថោ​ក និងអាចទាក់ទាញ​កា​រវិនិយោគពីបរទេ​ស​បង្កើ​ត​ការ​ងា​រ​ធ្វើជូន​ប្រ​ជា​ព​​លរ​ដ្ឋ។

img12121906 img12121908 img12121905 img12121902