ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន ជីប ម៉ុង ផ្ដល់ថ្នាំបុរាណចិន១ម៉ឺនប្រអប...

ក្រុមហ៊ុន ជីប ម៉ុង ផ្ដល់ថ្នាំបុរាណចិន១ម៉ឺនប្រអប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគបូរីដ-១៩

ថ្ងៃចេញផ្សាយ: Tuesday, August 03, 2021, 9:08 AM

img28216img28215

 

 

 

 

 

            ថ្នាំបុរាណចិន ចំនួន ១០.០០០ប្រអប់ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវុីរីសបំប្លែងថ្មីដែលតា (DETA) ។

            ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ  ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភីបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន ជីប ម៉ុង។

            ឯកឧត្តម កើត ឆែ ក្នុងឱកាសនោះបានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវដែលបានឧបត្ថម្ភថ្នាំបុរាណចិន ចំនួន ១០.០០០ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ។

            ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បន្តទៀតថា ៖ តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជន កម្ពុជាទាំងអស់៕

img28213img28212img28214img28211img28217img28215img28218img28219